moonOS គឺជាប្រព័ន្ធប្រតិបត្តិការលីនុចមួយដែលបង្កើតឡើងដោយ Developer ខ្មែរមួយរូបមានឈ្មោះថា ធីម ច័ន្ទ ឬទ្ធី។ វាមានមុខងារធ្វើឲ្យកុំព្យូទ័រមានដំណើរការ។ moonOS ត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៨ ដោយយក Ubuntu មកធ្វើជាមូលដ្ឋានក្នុងការបង្កើត។ moonOS គឺកូដចំហ
និងឥតគិតថ្លៃ
ដូច្នេះអ្នកទាំងអស់គ្នាអាចប្រើប្រាសវាបានដោយសេរី
និងស្របច្បាប់។ នៅចុងឆ្នាំ ២០០៨ moonOS 1.0(Bopha) បានចាប់ផ្ដើមឡើង។ នៅខែ
កុម្ភៈ ឆ្នាំ ២០០៩ moonOS 2.0(Kanchana)
បានចេញផ្សាយហើយវាទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្រៅប្រទេស
ហើយព្រមទាំងបានចុះក្នុងបញ្ជីលីនុច ឌីស្ត្រូផ្លូវការទៀតផង។
បច្ចុប្បន្ននេះ moonOS មានកំណែ 4.0(Neak)
ដែលមានលក្ខណសម្បត្តិថ្មីៗជាច្រើន។
មកទល់ពេលនេះ moonOS មានដល់ទៅ៤ជំនាន់ហើយ ដូចជា៖
Read More
មកទល់ពេលនេះ moonOS មានដល់ទៅ៤ជំនាន់ហើយ ដូចជា៖
- ជំនាន់ទី១៖ moonOS 1 (Bopha) បានដាក់ចេញឲ្យប្រើនៅ ចុងឆ្នាំ២០០៨
- ជំនាន់ទី២៖ moonOS 2 (Kachana) បានដាក់ចេញឲ្យប្រើនៅ ខែកុម្ភៈ ឆ្នាំ២០០៩
- ជំនាន់ទី៣៖ moonOS 3 (Makara) បានដាក់ចេញឲ្យប្រើនៅ ខែតុលា ឆ្នាំ២០០៩
- ជំនាន់ទី៤៖ moonOS 4 (Neak) បានដាក់ចេញឲ្យប្រើនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១១
លក្ខណៈពិសេស
សម្រាប់ moonOS 4 (Neak) ៖
- ភ្ជាប់មកជាមួយនូវកម្មវិធីកំណែថ្មី និងរូបរាងថ្មីដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុន។
- ភ្ជាប់មកជាមួយនូវខឺនែលថ្មីដែលមានល្បឿនលឿនជាងមុន។
- ផ្លាស់ប្ដូរនូវកម្មវិធីដែលភ្ជាប់មកជាមួយ ដោយផ្ដល់នូវកម្មវិធីដែលល្អៗ និងងាយស្រួលប្រើប្រាស់។
- ប្រើរូបរាងអេក្រង់ខាងមុខ (Desktop Environment) គឺ GNOME
- ប្រើ ហ្វ្រមវើគ Appshell
កម្មវិធីដែលមានភ្ជាប់មកជាមួយស្រាប់
- Pidgin កម្មវិធីជជែកឆ្លើយឆ្លងតាមរយៈប្រព័ន្ធអ៊ីនធើនិត
- Banshee កម្មវិធីចាក់តន្ត្រីទំនើប
- OpenOffice.org កម្មវិធីការិយាល័យ
- Cheese កម្មវិធីបញ្ជាវែបឃែម
- Firefox កម្មវិធីរុករកគេហទំព័រ
- Envolution Mail កម្មវិធីគ្រប់គ្រងសំបុត្រអេឡិចត្រូណិច
- Docky ជារបារក្រាហ្វិលលម្អអេក្រង់ខាងមុខ សម្រាប់ផ្ទុកនូវរូបតំណាងកម្មវិធីផ្សេងៗ
ទាញយក
- Download moonOS 2.0 (Kanchana) ទំហំ (697M)
- Download moonOS 3.0 (Makara) ទំហំ (692M)
- Download moonOS 4.0 (Neak) ទំហំ (832M)
