Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

09 November 2013

ធ្វើម៉េចទើបអាចលេង Candy Crush បានពេលអស់ជីវិត?

Candy Crush គឺជាហ្គេមដែលដើរលើប្រព័ន្ធ Android និង iOS ហើយវាក៏អាចលេងបានក្នុង Facebook ផងដែរ។ ក្នុងពេលលេងម្ដងអ្នកមានជីវិតតែប្រាំប៉ុណ្ណោះ បើលោកអ្នកលេងចាញ់ប្រាំដងនោះវានឹងអោយអ្នករងចាំ 20 ទៅ 30នាទីទើបអាចមានជីវិតមួយទៀតសំរាប់លេង។ ខ្ញុំដឹងថាអ្នកប្រាកដជាធុញនៅពេលរងចាំបែបនេះ។ ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកពីវិធីដោះស្រាយ។ តាមពិតទៅនាទីដែលរងចាំនោះគឺវាទាញពីក្នុងទូរសព្ទរបស់យើង។ បើសិនជាវាអោយអ្នករងចាំ 30នាទី អ្នកគ្រាន់តែប្ដូរម៉ោងអោយលើសម៉ោងបច្ចុប្បន្នក្នុងទូរសព្ទអ្នក 30នាទីដែរ។ (ឩទាហរណ៍ ម៉ោងក្នុងទូរសព្ទអ្នកបច្ចុប្បន្ន 1:30PM ដូចនេះសូមតំលើងវាអោយលើស 30នាទីពោលគឺប្តូរទៅម៉ោង 2:00PM) តែបើអ្នកចាញ់អស់ជីវិតតែម្ដងគ្មានសូម្បីតែមួយនោះ អ្នកអាចតំលើងអោយលើសពីម៉ោងក្នុងទូរសព្ទ ១ម៉ោង ទៅ ២ម៉ោង

(ក្នុងរូបម៉ោងបច្ចុប្បន្នគឺ 12:38PM ខ្ញុំតំឡើងវា 2ម៉ោងដូច្នេះខ្ញុំត្រូវSetម៉ោងនោះទៅ 2:38PM)

ពេលនេះខ្ញុំទទួលបានជីវិត 5Full តែម្ដង

*** ដើម្បីអាចប្ដូរម៉ោងសូមចូលទៅកាន់ Setting > Date and Time > Set time
Read More

13 October 2013

ធ្វើបែបណាពេលបើក Play Store មិនបានព្រោះវាចេះតែលោតចេញ?

ដោយសារមានមិត្តមួយចំនួនបានផ្ញើរសារមកខ្ញុំដើម្បីជួយរកដំណោះស្រាយ ព្រោះក្នុងទូរសព្ទរបស់គាត់ពេលបើក Play Store គឺវាតែងតែលោតចេញមកវិញ។ ថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីដោះស្រាយ។


1. សូមចូលទៅកាន់ Setting => Applications Manager
2. បន្ទាប់មកអូសវាទៅកាន់ All
3. ស្វែងរកពាក្យថា Download Manager ចុចលើវារួចសូមចុចលើពាក្យថា Enable
4. ចុចលើ Clear data and Clear Cache ជាការស្រេច។

*** បើនៅតែមានបញ្ហាមិនយល់ត្រង់ណាអាច Comment សួរជាសំនួរមកកាន់យើងបាន


Read More

08 October 2013

បញ្ជារ Mouse ក្នុង Computer ដោយទូរសព្ទដៃ

Mouse Server គឺជាកម្មវិធីដំណើរការក្នុង Computer វាមាន IP Address មួយសំរាប់ភ្ជាប់ទៅកាន់ Server មួយទៀតនៅក្នុងទូរសព្ទដៃ។ ហើយដើម្បីអាចបញ្ជា Mouse តាមរយៈទូរសព្ទដៃបានអ្នកត្រូវអនុវត្តតាមវិធីខាងក្រោម៖
1. ទាញយក Mouse Server រួចតំឡើងក្នុង Computer របស់អ្នក
2. ទាញយក Wifi Mouse ពី Play Store ឬ ក៏ក្នុង iTune សំរាប់ដំណើរការក្នុងទូរសព្ទដៃរបស់អ្នក


3. ពេលទាញយករួចសូមចុចលើពាក្យ Auto Connect ជាការស្រេច។

សូមមើវិដេអូខាងក្រោម៖


បើមានបញ្ហាអ្វីមិនយល់ អ្នកអាច Comment មកកាន់យើងបាន យើងនឹងដោះស្រាយជូនអ្នក។

Read More

Android : University in Cambodia

University in Cambodia គឺជា application មួយដែលដំណើរការលើទូរសព្ទដៃ Android។ វាជាកម្មវិធីដែលប្រាប់អ្នកពីពត៌មានអំពីសកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសកម្ពុជា។ វាក៏បានបញ្ជាក់ពីទីតាំង និង លេខទូរសព្ទសំរាប់ទំនាក់ទំនងទៅសកលវិទ្យាល័យនិមួយៗដែរ។




Read More
SamnengIT © 2014-2015SamnengIT